ព័ត៌មានជាតិ

សាហាវមែន ទាស់សម្ដីគ្នា! ប្ដី លើកដៃវាយប្រពន្ធ ហើយដុតផ្ទះចោល

កំពង់ឆ្នាំង: នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១០នាទីព្រឹក មានករណីអំពើហិង្សា ក្នុងគ្រួសារមួយ បានកើតឡើងរវាងប្តីនិងប្រពន្ធ ត្រង់ចំណុចភូមិចំបក់ផ្អែម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនបង្កហេតុឈ្មោះ ជុំ សុវណ្ណដារ៉ារិទ្ធ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែ មុខរបរជាងសំណង់ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ដំណើររឿង៖ បុរសជាប្ដីបានមានជម្លោះជាមួយប្រពន្ធ រហូតដល់ចាប់ច្របាច់ក និងជេរប្រមាថប្រពន្ធរបស់ខ្លួន។ បន្ទាប់មកក៏បានបង្ហូរសាំងពីម៉ូតូ យកមកដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ឃើញដូចនោះ អ្នកជិតខាងក៏មកជួយពន្លត់ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ច ចាប់ឃាត់ខ្លួន មកសាកសួរដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់