ព័ត៌មានជាតិ

ជនល្បីតាម TikTok នាង សុខា ត្រូវនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន ក្រោយលួចទូរស័ព្ទ យកទៅបញ្ចាំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង ១១៖០០នាទី នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីលួចទូរស័ព្ទមួយ កេីតឡេីងប្រព្រឹត្តិដោយជនសង្ស័យ ឈ្មោះ ថន សុខា ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ កើតហេតុខាងលើ បានធ្វើសកម្មភាពដេីរចូលទៅលួចយក​ទូរស័ព្ទមួយគ្រឿងម៉ាក Redmi 10 ពណ៌ខៀវ ប្រេីលេខ 086 21 62 83 របស់ជនរងគ្រោះ ឈ្មោះ រ៉ុម ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជាមួយគ្នា ខណៈពេលដែលជនរងគ្រោះទុកទូរស័ព្ទនៅនឹងកូនហេីយចំហរទ្វារផ្ទះ។

បើតាមចំលើយសារភាពទៅកាន់សមត្ថកិច្ច ឈ្មោះ ថន សុខា ដែលគ្រប់គ្នានិយមប្រើប្រាស់បណ្តាញសង្គម TikTok បានស្គាល់គណនីឈ្មោះ សុខា បានសារភាពថាខ្លួនពិតជាបានលួចពិតមែន ហើយយកទៅបញ្ចាំក្នុងតម្លៃ ១០មុឺនរៀល ក្នុងហេតុផលថា ជារបស់បងប្អូនឲ្យយកមកបញ្ចាំទិញបាយហូប។

បើតាមលោកវរៈសេនីយ៍ត្រី ឈន សុធន អធិការក្រុងសួងឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ជំនាញអធិការដ្ឋាននគរបាលក្រុងសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តតាមនីតិវិធី៕

 

ប្រភព៖ FN

មតិយោបល់