ព័ត៌មានជាតិ

ប៉ាន់ណូនៅច្រកទ្វារជ្រៃធំ ជិតដួលរលំហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចច្រក មើលអត់ឃើញ ទុកឲ្យពលរដ្ឋរិះគន់…

កណ្ដាលៈ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា នៅវេលាម៉ោង១០ និង ០០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ម្ដុំច្រកជ្រៃធំទល់មុខប៉ុស្ដិ៍ប៉ូលិស ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មិនដឹងជាស្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្ម ខាងក្រុមហ៊ុនណាទេ អាជ្ញាធរដែនដីមើលមិនឃើញ ទាំងមន្ត្រីសមត្ថកិច្ច នៅច្រកទ្វារជ្រៃធំ ក៏ចឹងដែរ ឃើញជិតដួលរលំទៅហើយ គ្មានអ្នកអើពើ។

ករណីនេះ អាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចេញចូលច្រក ទាំងភ្ញៀវជាតិ និងអន្តរជាតិ ខណៈមានរថយន្តខ្លះយកទៅចតក្បែរប៉ាន់ណូ ប្រសិនជាមានខ្យល់កន្ត្រាក់ខ្លាំង នឹងបណ្ដាលឲ្យដួលរលំ ឬប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ សង្ស័យតែអាជ្ញាធរ និងសមត្ថកិច្ចច្រក រវល់ការងារច្រើនហើយ បានជាមិនខ្វល់ខ្វាយ ពីរឿងខាងលើទាល់តែសោះ ទុកឲ្យពលរដ្ឋរិះគន់ ឬមួយមិនសំខាន់ដល់អស់លោក បើសិនជាឃើញសារព័ត៌មាន Post News ផ្សព្វផ្សាយហើយ សូមជួយរាយការណ៍ទៅមន្ត្រីជំនាញផងទាន៕

មតិយោបល់