ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងនគរបាល ប៉ុស្ថិ៍ដំណាក់អំពិល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានចំនួន ០១ នាក់ ។
ឈ្មោះ នី រស្មី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិ ថ្នល់ទទឹងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣៣ដកបចខ ចុះថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២១របស់លោក ថោង ផល្លារង្សី ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
-ប្រព្រឹត្តនៅភូមិ ត្រពាំងភូមិឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ កាលពីថ្ងៃទី១១ខែតុលាឆ្នាំ ២០២០។
ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពង់បន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់