ព័ត៌មានជាតិ

ក្លាហានមែន! ចូលលួចផ្ទះអ្នកជិតខាងខ្លួនឯង ចុងក្រោយ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

តាកែវ: កាលពីថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០១៩ វេលាម៉ោង២២ និង១០នាទី មានជនសង្ស័យម្នាក់ បានចូលលួចផ្ទះអ្នកជិតខាងខ្លួនឯង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ មុត សុខ ហៅម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតភូមិ/ឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ ឡុង ទិត្យ ភេទប្រុស អាយុ ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ហៀង ចន្ថា អាយុ ៤៧ឆ្នាំ ស្ថិតភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ ខណ:ពេលជនរងគ្រោះកំពុងសម្រាន្ត ជនសង្ស័យប្រដាប់ ដោយកូនកាំបិទកាន់ដៃ ទាំងសងខាងបានចូលទៅក្នុងផ្ទះជនរងគ្រោះ តែពេលបើករបងដើរចូលមក ឆ្កែព្រុសខ្លាំងម្ចាស់ផ្ទះភ្ញាក់ទាន់ ក៏ងើបអង្គុយឃើញជនសង្ស័យស្គាល់ឈ្មោះ ថាមានផ្ទះនៅភូមិឃុំជាមួយគ្នា (ផ្ទះទល់មុខគ្នា) ក៏ស្រែកថា «អាម៉ាប់ៗមករកអី» ភ្លាមនោះជនសង្ស័យ រត់សំដៅកន្លែងពួកគាត់សម្រាន្ត រួចហក់ចាក់តែត្រូវជនរងគ្រោះ គេចរួចមិនបណ្តោឲ្យរងរបួសនោះទេ បន្ទាប់មកជនរងគ្រោះ ចេញពីមុងស្រែកថា ចោរៗ ជនសង្ស័យបានរត់ទៅកើតបាត់ ដោយបន្សល់ទុកកូនកាំបិតចុងស្រួចមួយជាប់ នឹងមុងរបស់ម្ចាស់ផ្ទះ។ ភ្លាមៗនោះគាត់ក៏ប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាយគមន៍។

មកដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ មុត សុខ ហៅម៉ាប់ ត្រង់ចំណុចផ្ទះរបស់ខ្លួន ដោយដកហូត ម្សៅក្រាមពណ៌សថ្លា ចំនួនមួយកញ្ចប់តូច

បច្ចុប្បន្ន សមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងខេត្ត៕

មតិយោបល់