ត្បូងឃ្មុំៈ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការចាប់ឃាត់ខ្លួនយុវជនម្នាក់ក្នុងករណី រំលោភសេពន្ថវៈ លើកុមារីរងគ្រោះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១និង០០នាទីនៅចំណុចភូមិ ថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខណៈពេល កុមារីរងគ្រោះ ឈ្មោះ ទ.ស.ម ភេទស្រី អាយុ ៩ឆ្នាំ កំពុងនៅផ្ទះម្នាក់ឯង។
ដោយឃើញមានឱកាសល្អជនបង្កមានឈ្មោះ ញ៉ឹប វាស្នា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយ បានធ្វើសកម្មភាព ចាប់រំលោភកុមារីរងគ្រោះនៅក្នុងបន្ទប់ទឹក។
បច្ចុប្បន្នមុខសញ្ញាខាងលើបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាង សំណុំរឿង តាមនិតិវិធីច្បាប់៕
មតិយោបល់