ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ: ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ (ដាវ) នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង៣និង៣០នាទី ទៀបភ្លឺ។

បង្កឡើងដោយជនសង្ស័យ០៣នាក់ ១-ឈ្មោះផូ សាងីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។
២-ឈ្មោះកែវ ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។
៣-ឈ្មោះ វង្ស វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។

ជនសង្ស័យ០៣នាក់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នសមត្ថកិច្វបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

 

មតិយោបល់