ព័ត៌មានជាតិ

យ៉ាង​តិច​មនុស្ស ​៤​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ហេតុការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​រថយន្ត​អត្តឃាត

កា​ប៊ុល​៖ យ៉ាង​តិច​មាន​មនុស្ស ៤​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​មាន​ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​មួយ ដែល​គោលដៅ​របស់​រថយន្ត​អត្តឃាត​នេះ​គឺ​ទីភ្នាក់ងារ​រក្សា​សន្ដិសុខ អន្តរជាតិ​ណា​តូ​។ ហេតុការណ៍​នេះ​បាន​កើង​ឡើង​នៅក្នុង​ទីក្រុង Khost ចំណាយ​ប្រមាណ​ជា ១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ​។​
​មាន​រថយន្ត​មួយ​ផ្ទុក​ទៅដោយ​គ្រាប់រំសេវ បាន​បើក​សម្រុកចូល​តាម​ច្រកទ្វារ​ភាគ​ខាងកើត​នៃ​អាកាស​យាន្តដ្ឋាន Khost ដែល​ជា​មូលដ្ឋានទ័ព​ចម្រុះ ហើយ​រថយន្ត​បាន​ផ្ទុះឡើង​នៅ​ពេល​ដែល​ទា​ហារ​យាម​ច្រកទ្វារ​បញ្ជា​ឲ្យ​ឈប់ ដើម្បី​ត្រូតពិនិត្យ ដែល​បណ្ដាល​ឲ្យ​ទាហាន ៤​រូប​បាន​ស្លាប់​។ នេះ​បើ​យោងតាម​សម្ដី​របស់​មេ​បញ្ជាការ​ប៉ូលិស​បាន​ប្រាប់​ដល់​ភ្នាក់ងារ​ព៏ត៌មាន​។​
​សេចក្ដីរាយការណ៍​ពី​ស្ថានីយ​ប៉ូលិស​នៅ​ក្រោយ​ពេល​ហេតុការណ៍​កើតឡើង បានឲ្យដឹងថា ការវាយប្រហារ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង ៤៥​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ នៅត្រង់​ចំណុច​ច្រកទ្វារ​ខាងកើត​នៃ​អាកាស​យាន្ដដ្ឋាន ដែល​ក្នុងនោះ​បាន​ស្លាប់​ជន​ស៊ីវិល ២​រូប និង​ទា​ហា​ម្នាក់ ព្រម​ទាំង​របួស​ជាច្រើន​នាក់​៕

NATO

មតិយោបល់