កំពង់ធំៈ ថៃ្ងទី១១ ខែកញ្ញា ឆ្នាំ២០១៩ មកដល់ថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ការលិចលង់ដោយសារទឹកជំនន់ នៅស្ទឹងសែន ខេត្តកំពង់ធំ មានដូចខាងក្រោម ៖
១.ស្រុកសណ្តាន់
១.១ ប្រព័ន្ធធារាសាស្រ្ត អូរមាន នៅឃុំមានជ័យ ៖
-ទឹកហូរពីលើលិចប្រឡាយមេទី១ ប្រវែង ៤០០០ម៉ែត្រ។
-ទឹកហូរពីលើលិចប្រឡាយមេទី២ ប្រវែង ២២០០០ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ៣៧កន្លែង។
១.២ ប្រព័ន្ធធារាសាស្រ្ត អូរទក់ នៅឃុំងន ៖
-ទឹកហូរពីលើលិចប្រឡាយរង ប្រវែង ៦៥០ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ០៥កន្លែង។
១.៣ ប្រព័ន្ធធារាសាស្ត្រក្រហម ក នៅឃុំឈើទាល ៖
-ទឹកហូរពីលើលិចប្រឡាយមេ ប្រវែង ៩៥៥ម៉ែត្រ។
-ទឹកហូរពីលើលិចប្រឡាយរង ០២ខ្សែ ប្រវែងសរុប ២០៧៥ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ២៣កន្លែង។
២.ស្រុកកំពង់ស្វាយ
២.១ ប្រព័ន្ធធារាសាស្រ្ត អូរអន្សាល ឃុំកំពង់ស្វាយ ៖
-ទឹកហូរពីលើទំនប់អាងទឹកប្រវែង ៥០ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ០១កន្លែង។
២.២ ប្រព័ន្ធធារាសាស្ត្រ ក្បាលខ្មោច ឃុំកំពង់ស្វាយ ៖
-ទឹកហូរពីលើលិចប្រឡាយមេ ប្រវែង ៨០០ម៉ែត្រ
-លិចសំណង់សិល្បការចំនួន ០១កន្លែង។
៣.ស្រុកប្រាសាទសំបូរ
៣.១ ប្រព័ន្ធធារាសាស្រ្ត អូរជីនៅឃុំតាំងក្រសៅ ៖
-លិចទំនប់អាងទឹក ប្រវែង ៥០ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ០១កន្លែង។
សរុបរួមការលិចលង់ប្រព័ន្ធធារាសាស្រ្ត ចំនួន ០៦កន្លែង ដែលក្នុងនោះមាន ៖
-លិចទំនប់អាងទឹកចំនួន០២ មានប្រវែង ១០០ម៉ែត្រ។
-លិចប្រឡាយមេចំនួន ០៤ខ្សែប្រវែងសរុប ៧៩៥៥ម៉ែត្រ។
-លិចប្រឡាយរងចំនួន ០៣ខ្សែ ប្រវែងសរុប ២៧២៥ម៉ែត្រ។
-លិចសំណង់សិល្បការចំនួន ៦៨កន្លែង។
ការលិចលង់ប្រព័ន្ធធារាសាស្ត្រទាំង ០៦ប្រព័ន្ធនេះ ជាប្រព័ន្ធធារាសាស្ត្រនៅជិតមាត់ស្ទឹងសែន ដែលភាគច្រើនលិចផ្នែកខាងចុងកន្ទុយនៃប្រព័ន្ធធារាសាស្ត្រ។ ការលិចនេះ បណ្តាលមកពីកម្រិតកម្ពស់ទឹកស្ទឹងសែនឡើងលើសពីកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១.៦៨ម៉ែត្រ នៅស្ថានីយវាស់កម្ពស់ទឹកស្រុកសណ្តាន់ រយៈពេល ៦ថ្ងៃកន្លងមកហើយ ហើយការលិចនេះពុំបណ្តាលឲ្យបាក់ដាច់ភ្លឺប្រឡាយនឹងទំនប់ទេ៕
មតិយោបល់