ព័ត៌មានជាតិ

រថយន្តដឹកសាំង TOTAL បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត LXUS 350 បុកបណ្ដាលរងការខូចយ៉ាងដំណំ

ភ្នំពេញៈ រថយន្តដឹកសាំងTOTAL បើកបត់ឆ្វេង ត្រូវរថយន្ត LEXUS មួយគ្រឿងបើកបោះយ៉ាងលឿន ជាន់មិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង នៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចមុខប៉ុស្តិ៏កាកាប ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៏សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តដឹកសាំងរបស់ក្រុមTOTAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E 4895 បានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ខណៈពេលនោះស្រាប់តែមានរថយន្ត LEXUS RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AQ 4895 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពី លិចទៅកើត មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកចំកង់ខាងមុខពេញទំហឹង បណ្ដាលរងការខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងខាងលើ បានឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា ដោយសន្តិវិធី ដោយខាងរថយន្តដឹកសាំងTATOL ព្រមសងសំណងយករថយន្តរងគ្រោះ ទៅជួលជុលឡើងវិញដើម្បីបញ្ចប់រឿង៕

មតិយោបល់