ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: នៅថៃ្ងទី២០ ខែមករា ឆាំ្ន២០២១ វេលាម៉ោង ០២និង៣០នាទី រំលងអធ្រាត្រ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង សុភ័គ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់សែ្តងដែលបានប្រព្រឹត្តបទលើ្មស ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩អា ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់