ព័ត៌មានជាតិ

ទឹកជំនន់បណ្ដាលឲ្យដាច់ភ្លើង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះ នៃភូមិពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារទឹកជំនន់ហូរច្រោះបាក់ដីបណ្ដាលឲ្យរលំបង្គោល ខ្សែបណ្ដាញ MV ០២ដើម ស្ថិតនៅទីតាំងខាងលើ។

បញ្ហានេះរង់ចាំដល់ពេលទឹកស្រក ទើបក្រុមការងារអាចធ្វើការជួសជុល នឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ៕

មតិយោបល់