ព័ត៌មានជាតិ

គោយន្តកន្ត្រៃយ៍វ៉ាជែងបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

កំពង់ធំ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥៥នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្រៃ្តយ៍បុកម៉ូតូ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-3901 បើកបរដោយឈ្មោះ កូប ម៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរអាជីវករ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) ពាក់មួកសុវត្ថិភាព ។

គោយន្តកន្រ្តៃយ៍ម៉ាក គូបូតា ពណ៌ស្លាទុំ សណ្ដោងរឺម៉កឈើ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

មូលហេតុ៖ ជាបឋមបង្កដោយគោយន្តកន្រ្តៃយ៍បើកបរវ៉ាជែង ហើយរេចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់