ផ្ទះ ព័ត៌មានជាតិ Update៖ យុវជន...

Update៖ យុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីយកដំបងឈើជ្រុងវាយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

0

ភ្នំពេញ: នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង១៥នាទីទៀបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលមានឈ្មោះ ៖
ទី១-ឈ្មោះ សែ ពិសិដ្ឋ ហៅ ជុក ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ កម្មករលើកកញ្ចក់ (គ្មានផ្ទុកសារធាតុញៀន) ។
ទី២-ឈ្មោះ សួ លាងហេង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ ព្រូឡានដឹកផ្លែឈើ (មានផ្ទុកសារធាតុញៀន) ។
ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ទំនាស់យកដំបងឈើជ្រុងវាយបណ្តាលឲ្យរបួស) នៅចំណុចមុខក្រុមហ៊ុនកញ្ចក់វេងស្រេងហុង ផ្លូវមុន្នីរ៉េត ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ ។
ចំណែកជនរងគ្រោះឈ្មោះ ឡូត ណាន ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ពិធីករតាមរោងការ (របួសក្បាលពីលើ០១កន្លែង,កញ្ចឹងកខាងឆ្វេង០១កន្លែង,ស្មាខាងឆ្វេង០១កន្លែង)កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ។
វត្ថុតាងចាប់យក ៖ ដំបងឈើជ្រុងចំនួន០១ដើម ប្រវែង០៨តឹកកន្លះ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.