ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូ PCX ឆ្លងផ្លូវ ត្រូវម៉ូតូ Smash V បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខការ៉ាស់កាល់តិច សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FY-2345 បើកពីលិចទៅកើត ហើយបានបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-9827 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូ PCX បានវ៉ាក់អឺជាមួយនឹងម៉ូតូ Smash V ដែលចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូ PCX ពេញទំហឹង បណ្ដាលឲ្យបុរសទាំងពីរនាក់នោះ រងរបួសធ្ងន់នឹងស្រាល ។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់