ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ បម្រុងជួញដូរកញ្ឆាឆ្លងដែនទៅប្រទេសវៀតណាម ត្រូវសមត្ថកិច្ចក្របួចជាប់

តាកែវ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វើការឃាត់ខ្លួនក្រោយពីត្រួតពិនិត្យរកឃើញកញ្ឆាក្រៀង១ស្បោងខ្មៅ លាក់ទុកនៅខាងក្រោមភូមិ កាលពីវេលាម៉ោង៣និង២នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយភូមិទូលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយពីរកឃើញកញ្ឆាក្រៀងដែលគេលាក់ទុកខាងក្រោយភូមិរួចមក ដោយមានការសង្ស័យអំពីករណីជួញដូរកញ្ឆាឆ្លងដែនទៅប្រទេសវៀតណាម និងតាមការចង្អុរបង្ហាញពីលោកស្នងការគរបាលខេត្ត លោកអធិការ បានរៀបចំកម្លាំងធ្វើការឃ្លាំមើល និងពួនស្ទាក់ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ក៏មានមានម៉ូតូ១គ្រឿងជិះគ្នា២នាក់ ម៉ាកហុងដាវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 67-H61172 ជិះសំដៅទៅកន្លែងលាក់ទុកកញ្ឆាក្រៀមនោះ និងយកកញ្ចប់កញ្ឆាបម្រុងជិះចេញ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសារសួរតែម្តង ។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហ្វាង ង៉ុកយ៉ាវ ភេទប្រុស អាយុ២២ឆ្នាំ (ជនជាតិវៀតណាម) ស្នាក់នៅភូមិអាងថាន់ ឃុំលេទ្រី ស្រុកទ្រីទង ខេត្តអាងយ៉ាង និងទី២.ឈ្មោះ ឡេ ចុងដា ភេទប្រុស អាយុ១៧ឆ្នាំ (ជនជាតិវៀតណាម ) ទីលំនៅភូមិ_ឃុំជាមួយគ្នា ។

ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា កញ្ឆាក្រៀមនេះគឺរូបគេទិញក្នុងគោលបំណងយកឆ្លងដែនទៅប្រទេសវៀតណាមប្រាកដមែន ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ម៉ូតូ០១គ្រឿង ,កញ្ឆាក្រៀមចំនួន០២គីឡូក្រាម ,ទូរសព្ទដៃ១គ្រឿង ៕

មតិយោបល់