ព័ត៌មានជាតិ

សញ្ញា ១៣ យ៉ាង​ដែល​បង្ហាញ​​ថា​​គេ​ស្រឡាញ់​អ្នក​ដោយ​មិន​បាច់​វា​ចារ

បុរស​មួយ​ចំនួន​មិន​ហ៊ាន​និយាយ​ពាក្យ​ថា​ស្រឡាញ់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ដឹង​នោះ​ទេ ព្រោះ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត។ មាន​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ក្លាច​ពេល​ដែល​និយាយ​ចេញ​មក​ធ្វើ​ឲ្យ​នាង​ខឹង​លែង​បាន​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​​ដូច​មុន ហើយ​ខ្លះ​ទៀត​មាន​ភាព​អៀន​ខ្មាស​ច្រើន​រក​ហារ​មាត់​និយាយ​មិន​រួច។ ប៉ុន្តែ​អ្នក​អាច​សង្កេត​មើល​តាម​រយៈ​កាយ​វិកា និង​ទង្វើ​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ​ចំពោះ​អ្នក ប្រសិន​បើ​គេ​ស្រឡាញ់​អ្នក​មែន​ពិត សកម្មភាព​របស់គាត់​និង​បញ្ចេញ​មក​ដោយ​ឯងៗ។
១. បុរសម្នាក់ដែលពិតជាមានស្នេហាជាមួយនឹងអ្នក គឺតែងតែចង់ចាំនូវអ្វីៗដែលនាងបាននិយាយ បើទោះបីជាវាមិនសំខាន់ក៏ដោយ ក៏គាត់គិតថាសំខាន់ដែល។

២. ប្រសិនបើគាត់ស្រឡាញ់អ្នកពិតប្រាដកមែន គាត់ប្រាដកជាស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន។
ជាពិសេសនៅពេលដែលអ្នកឈឺគាត់មិនត្រឹមតែចង់នៅថែមទាំងអ្នកប៉ុណ្ណោះទេ សូម្បីតែការធ្វើម្ហូបក៏គាត់ចូលទៅចម្អិនឲ្យដែល។

៣. អ្នកតែងតែជាផ្នែកមួយនៃផែនការដល់ធំក្នុងជីវិតរបស់គាត់។ គាត់តែងតែនិយាយអំពីជីវិត និងក្តីសុបិន្តរបស់គាត់ជាមួយនឹងអ្នក ហើយអ្នកគឺជាមនុស្សដ៏សំខាន់នៅក្នុងក្តីស្រមៃនោះ។

៤. នៅពេលដែលដើរនៅក្នុងហ្វូងមនុស្ស ឬឆ្លងកាត់ផ្លូវគាត់តែងតែកាន់ដៃអ្នកជាប់ជានិច្ចព្រោះក្លាចអ្នកមានបញ្ហា។ ជាពិសេសគាត់តែងតែចង់ការពារនិងធានាសុវត្ថិភាពចំពោះអ្នកគ្រប់ពេល។

៥. គាត់តែងផ្តល់តម្លៃដល់រូបអ្នកជានិច្ច នៅពេលដែលអ្នកសម្រេចចិត្តចង់ធ្វើអ្វីមួយទាក់ទងនិងជីវិតរបស់អ្នក។

៦. នៅពេលដែលនិយាយជាមួយបុរសផ្សេង គាត់តែងតែកាន់ដៃអ្នក ឬឈរកៀកអ្នកជានិច្ច ព្រោះចង់បញ្ជាក់ថាមិនចង់ឲ្យបុរសផ្សេងមកក្បែរនាងឡើយ។

៧. គាត់គោរពអ្នក និងចាត់ទុកអ្នកជាមនុស្សដែលមានតម្លៃបំផុត។ ពេលដែលនៅជាមួយអ្នក ទោះបីជាមានក្មេងស្រីផ្សេងទៀត​ស្អាតជាងអ្នកយ៉ាងណាក៏ដោយក៏គាត់មិនរវីរវល់ដែរ។

៨. អ្នកគឺជាមនុស្សចុងក្រោយដែលគាត់និយាយទៅកាន់ ឬផ្ញើរសារទៅនៅពេលយប់។ ប្រសិនបើគាត់ស្រឡាញ់អ្នកខ្លាំង អ្នកនឹងក្លាយទៅមនុស្សសំខាន់ដែលគាត់ត្រូវគិតមុនគេ និងចុងក្រោយជារៀងរាល់ថ្ងៃ ពេលដែលចូលគេង នឹងភ្ញាក់ពីគេង។

៩. គាត់តែងតែខិតខំប្រឹងធ្វើកិច្ចការអ្វីមួយដើម្បីឲ្យមិត្ថភក្តិ ឬក្រុមគ្រួសាររបស់អ្នកពេញចិត្ត។ គាត់តែងតែខ្វល់ខ្វាយពីអ្វីដែលមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកបាននិយាយ ព្រោះខ្លាចមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ។

១០. ទោះបីជាអ្នកមានកំហុសឆ្គងមកលើរូបគាត់ ក៏គាត់នៅតែមិនប្រកាន់ដែលព្រោះនេះគឺជាក្តីស្រឡាញ់ពិត។

១១. រាល់ផែនការដែលគាត់បានរៀបចំសម្រាប់ថ្ងៃអនាគត់ក៏គាត់និយាយប្រាប់អ្នកដែល ហើយសូម្បីតែការំខានពីមិត្តភក្តិរបស់គាត់ក៏គាត់និយាយប្រាប់ដែល។

១២. គាត់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជំនួយដល់អ្នកគ្រប់ពេល ទោះបីជាគាត់មានការរវល់យ៉ាងណាក៏នៅតែឆ្លៀតមកជួយអ្នកដែល។

១៣. គាត់មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកឡើយ ហើយគាត់នឹងបង្កើតកម្មវិធី ឬទិញរបស់ខ្លះជូនអ្នក ទោះបីជាមិនធំដុំក៏ដោយ៕
13928644151
ចុចទីនេះ​មើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់