បាត់ដំបងៈ ព័ត៌មានបន្ថែម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ករណី Trip AutoRecloser F10-01 ដែលបណ្ដាលអោយដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃក្រុងបាត់ដំបង ផ្នែកខ្លះនៃស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ មូលហេតុដោយសារទឹកឡើងហូរនាំមែកឬស្សីប៉ះខ្សែរបណ្ដាញ MV នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ បញ្ហានេះក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញនៅម៉ោង ៥និង២៥នាទី។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់