បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង០០នាទីរសៀល មានករណីបាតុភូតធម្មជាតិ យុវជនម្នាក់ មានឈ្មោះ ឆាយ វិមាន អាយុ១៧ឆ្នាំ ខណៈពេលដែលកំពុងរាស់ស្រូវ ក្នុងវាលស្រែ ត្រូវបានរន្ទះបាញ់បណ្តាលឲ្យ ស្លាប់ នៅចំណុចភូមិទ្រលោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យរួចទើបប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់