ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! បុរសម្នាក់តភ្លើងឆៅ បណ្ដាលឲ្យឆក់ស្លាប់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី នៅចំណុចសាលាឆាន់បរិវេណវត្តរការធំ ស្ថិតក្នុងភូមិរការធំ ឃុំជីរោទិ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ ហាំ សាលី ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ឃុំជីរោទិ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំ មុខរបរជាកូនជាងរុញផ្ទះ និងកុដ្ឋលោកត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ខណ:ពេលជនរងគ្រោះ តខ្សែភ្លើងពុំបានបិទព្រីភ្លើង។

ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី១ ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវឃើញថា សពបានស្លាប់ដោយឆក់ និងចរន្តអគ្គិសនីពិតប្រាកដមែន ពុំមានពាក់ព័ន្ធ និងបទល្មើសព្រហ្មទ័ណ្ឌឡើយ រួចសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់