ព័ត៌មានជាតិ

សូមបងប្អូនចូលរួមគោរពច្បាប់!! ឲ្យចតខុសកន្លែងប៉ូលិសចាប់គ្មានប្រណី

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយាល័យសណ្តាប់ធ្នាប់បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីហ្សាឌឺហ្គោល ព្រះមុន្នីរ៉េត ព្រះសីហនុ និងជុំវិញផ្សារអូឡាំពិក ពេលល្ងាចនៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាស់ទិស ឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្ត ០១គ្រឿងមករក្សារទុកនៅការិយាល័យសណ្តាប់ធ្នាប់ក្រុង

សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងទីក្រុងមានសោភ័ណ្ឌល្អ៕

មតិយោបល់