ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង! ក្រុងព្រះសីហនុ ដាច់ភ្លើងមិនដឹងមានប្រើវិញពេលណាទេ..

ព្រះសីហនុ: យោងតាមផេកអគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង១៥នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅខ្នែងចូលPMT95 និងខ្នែងចូលPMT97 ។

មូលហេតុ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជៀសវាងការឆ្លងចរន្តអគ្គិសនី ដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ពេលដែលជំនន់ទឹកភ្លៀងស្រកចុះ។ នៅពេលទទួលបានព័ត៌មានបន្ថែម ពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

មតិយោបល់