ព័ត៌មានជាតិ

រថយន្ត ហ៊ា ម៉ាប់ កំពង់ចាម បាវិត បើកបុកម៉ូតូបត់ឆ្វេងបម្រុងឆ្លងផ្លូវ ពីក្រោយពេញទំហឹងស្លាប់បុរសម្នាក់

ព្រៃវែង: នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទី ចំណុចភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ជិះស្របទិសគ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-3772 អ្នកបើកបរឈ្មោះ ឃឹម កុត ភេទប្រុស អាយុ ៤៦ឆ្នាំ rsនៅភូមិ’ឃុំកើតហេតុ ដោយបើកបរម៉ូតូលើទ្រូងផ្លូវផ្នែកខាងឆ្វេង ពេលមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបម្រុងចូលផ្ទះ រួចក៏មានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌លឿង គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ដោយបើកមកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយកវត្ថុតាង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្របៅ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់