ព័ត៌មានជាតិ

​ចំណត​ឡាន​អាណាធិបតេយ្យ​រញ៉េរញ៉ៃ​គ្មាន​គូរ​ប្រៀប​នៅក្នុង​ស្រុក​ស្ទោង​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ការរិះគន់​

​កំពង់ធំ​៖ បេនឡាន​អាណាធិបតេយ្យ ត្រូវបានធ្វើ​សកម្មភាព​រញ៉េរញ៉ៃ ពេញ​ដងផ្លូវ​សាធារណៈ យក​ចំណី​ផ្លូវ​ជាតិ​លេខ​៦ ធ្វើ​ជា​ចំណត់​ឡាន ចាប់​ពី​មុខ​ភោជនីយ៍ដ្ឋាន ស៊ី​គី​ម៉ិច​រហូត​ដល់​គល់​ស្ពាន​ស្ទោង ដែល​មាន​ប្រវែង​ជិត​១០០០​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទោង បណ្តែតបណ្តោយ​ឲ្យ​តាក់​ស៊ីចាប់​ម៉ូយ​យ៉ាង​ជក់​ជិត ដោយ​មិន​ខ្វល់​ពី​សំណាក់​លោក ប៉ូលិស សណ្តាប់ធ្នាប់ និង​អាជ្ញាធរ​សូម្បី​តែ​បន្តិច និង​ជា​ហេតុ​បង្ករ​ភាព​ក្តីក្រហាយ​ដល់​អ្នកធ្វើ​ដំណើរ​លើ​ផ្លូវសា​ធា​រណៈ ។​

​ជា​រៀងរាល់​ព្រឹក​គេ​តែងតែ​សង្កេតឃើញ តៃកុង​តាក់ស៊ី​ប្រដេញ​ម៉ូតូឌុប ដេញ​ដណ្តើម​ម៉ូយ​គ្នា ប្រសាច​ពេញ​ថ្នល់​បង្ករ​ភាពភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ ពី​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ​និង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ ដោយសារ​តែ​កន្លងមក​អ្នកធ្វើដំណើរ​បាន​រអ៊ូរ​ទាំងពី​ការបាត់បង់​សម្ភារៈ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ពី​ម្ចាស់​ឡាន តែ​ទោះជា​មាន​ភាព​មិន ប្រកតី​បែប​នេះ​ក្តី​ក៏ ក៏​ពុំ​មាន​ការកែសម្រួល​ចរាច​រណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ពី​សំណាក់​ប៉ូលិស​នោះទេ គឺមាន​តែ​ដើរ យក​លុយ​ឡាន​យ៉ាង​រំភើយ​។​

​ប្រជាពលរដ្ឋ បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក​ស្ទោង និង​អ្នក​ទទួល​ម៉ៅការ​ភាស៊ី​បេនឡាន ថា​ប្រហែលជា មាន​ការឃុបឃិត​គ្នា​ស៊ីសំណូកសូកប៉ាន់​ជា​មិនខានឡើយ ដោយសារ​តែ​បេនឡាន​ស្រុក​ស្ទោង​ពុំ​មាន​កន្លែង​ឲ្យ​ចត​ឡាន​បាន​ត្រឹមត្រូវ​នោះទេ បែរជា​នាំគ្នា​យក​កា​រ៉ាស់​សាំង​ធ្វើ​ជា​បេនឡាន យក​ថ្នល់​ធ្វើ​ជា​បេនឡាន យក​សួនច្បារ​ធ្វើជា បេនឡាន ដោយ​មិន​មាន​ការទទួលខុសត្រូវ បង្ករ​ការកកស្ទះ​ចរាច​រណ៍​ពេញ​ផ្លូវ មិនតែប៉ុណ្ណោះ​អ្នកទទួល​ម៉ៅការ​ភាស៊ី ពុំ​មាន​ការរៀប​ចំណត់​ឲ្យមាន​សុវត្តិភាព​ត្រឹមត្រូវ ដល់​អ្នកធ្វើដំណើរ និង​អ្នក​រត់​តាក់ស៊ី បែរ​ជា​ដើរ​យក​តែ​ភាស៊ី​មិនតែប៉ុណ្ណោះ​បាន​ឃុបឃិត​គ្នា​យក​ចំណត់​រថយន្ត​សង់​ជា​តូប​ឲ្យ​អាជីវករ​លក់​ជំនួស​ការចត​រថយន្ត រីឯ​រថយន្ត​កាត់​ស៊ី​បែរជា យក​ចំណី​ផ្លូវ​ធ្វើ​ជា​ចំណត​ជំនួស​វិញ ជាហេតុ​ធ្វើអោយ​មាន​ការសង្ស័យថា មាន​ការឃុបឃិត​ពុក​រលួយ​ពី​សំណាក់​អាជ្ញាធរ​ស្រុក និង​អ្នកដេញថ្លៃ​ភាស៊ី ដោយសារ​តែ​គេ​ឃើញ​ជា​ច្រើន​អណ្ណតិ​មកហើយ ពុំ​មាន​ការផ្លាស់ប្តូរ​អ្នកម៉ៅការ​ភាស៊ី បេនឡាន​នោះទេ ហើយ​ការអភិវឌ្ឍន៍​ក៏​ពុំ​មាន​ការ​រី​ចម្រើន​បន្តិច​សោះឡើយ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក និង​កំលាំង​សមត្ថកិច្ច ជួយ​កែសម្រួល​ភាព​រញ៉េរញ៉ៃ លុបចោល​ទាំងស្រុង នូវ​ការដេញ ប្រទាញ​ដណ្តើម​ម៉ូយ​គ្នា​នាំឲ្យ​មាន​គ្រោះថ្នាក់ និង​រៀបចំ​ចំណត​រថយន្ត​ឲ្យបាន​ត្រឹមត្រូវ​កុំឲ្យ​យក ចំណី​ផ្លូវ​ធ្វើ​ជា​ចំណតរថយន្ត នឹង​ថែរក្សា​សំអាត​បរិស្ថាន​អា​នាម័យ ព្រមទាំង​សំណូមព​រឲ្យធ្វើការ​ដេ​ញ​ថ្លៃ​ជា​សាធារណៈ ក្នុង​ការទទួលខុសត្រូវ​កែលំអរ​អភិវឌ្ឍន៍​ចំណតរថយន្ត ៕​
Car

មតិយោបល់