ភ្នំពេញៈ នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និង មានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លុះវេលាម៉ោង ៩ ព្រឹក។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណ្ឌមានជ័យ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ចុះបង្រ្កាបទ្រង់ទ្រាយធំលើទីតាំងចែកចាយគ្រឿងញៀន ក្នុងតំបន់ទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ដោយមានការចូលរួមពី
១. មន្រ្តី ការិយាល័យ សង្គមកិច្ច ខណ្ឌ
២. លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌ
៣. តំណាងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ
៤. លោកចៅសង្កាត់ ស្ទឹងមានជ័យទី២
៥. នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ។
-ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខណ្ឌមានជ័យ ក៏បានបែងចែកជា៤ក្រុម ដើម្បីចុះប្រតិបត្តិការណ៍ ៖
១. ក្រុមទី១ ចូលច្រកទីលានចាក់សំរាម ផ្លូវអង្គការ កូរ៉េ ។
២. ក្រុមទី២ ចូលតាមភូមិឬស្សី៣ ផ្លូវដើមពោធិ៍ ។
៣. ក្រុមទី៣ ចូលតាម ភូមិដំណាក់ធំ ផ្លូវ ធ្វើចង្រ្កាន ។
៤. ក្រុមទី៤ ចូលតាមអង្គការស្កុត តាមផ្ទះសំណាក់ប៉ៃលិន ផ្ទះឆេះ ។
ជាលទ្ធផល
– ឃាត់ខ្លួន អ្នកចែកចាយ ជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់នូវសារធាតុញៀន ចំនួន ២៥ នាក់ ស្រី ៦ នាក់
– ម៉ូតូ ២គ្រឿង
– ថ្នាំ ២១ កញ្ចប់ កញ្ចប់ធំ ២កញ្ចប់
– រុះរោង អស់ ៥រោង និងដុតកម្ទេច ១រោងផងដែរ ៕
មតិយោបល់