ព្រះសីហនុៈ ចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិប្រវែងប្រមាណជាង ៤០០ម៉ែ្រត ហើយកម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង ១តឹក ។
បញ្ជាក់៖ ទោះជាយ៉ាងណាចរាចរណ៍នៅបើកធម្មតា ក្នុងនោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកឲ្យយានយន្តធ្វើចរាចរណ៍ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា៕
មតិយោបល់