បាត់ដំបងៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ករណី Trip AutoRecloser F3-03 ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីផ្នែកខ្លះនៃក្រុងបាត់ដំបង ស្រុកបាណន់ និងស្រុកសង្កែ ខេត្តបាត់ដំបង មូលហេតុដោយសារមានខ្យល់ខ្លាំង បណ្ដាលឲ្យប៉ើងផ្ទាំងប៉ាណូជាប់លើខ្សែបណ្ដាញ ២២គីឡូវ៉ុល ជិតរង្វង់មូលតាដំបងក្រញូង ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង។
បញ្ហានេះក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រប្រាស់ឡើងវិញនៅម៉ោង ១៣និង០៨នាទី៕
មតិយោបល់