ព័ត៌មានជាតិ

ហាយឡែនឌ័រ បើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់សន្លប់ស្ដូក

ភ្នំពេញ: នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ តាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្ត និងម៉ូតូ។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ បានបើកបុកម៉ូតូពីក្រោយ ធ្វើឲ្យអ្នកជិះភ្ញាក់ដួលបោកខ្លួនទៅនឹងថ្នល់ សន្លប់ស្ដូកតែម្ដង។

មូលហេតុ៖ រថយន្តបែកកង់៕

មតិយោបល់