បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបូង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨និង០៥ នាទី នៅចំណុចក្រុមទី7 ភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ចាក់ដោយកាំបិតបន្ទោះ ) មួយករណី។
ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់
មានឈ្មោះ ឆុន ឃ្លី ភេទប្រុស អាយុ 24ឆ្នាំ មានទីលំនៅ ភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះម្នាក់មាន ឈ្មោះ ខ្នី សោភា ភេទស្រី អាយុ 15 ឆ្នាំមានទីលំនៅភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង ( ត្រូវជាបងប្អូនជីដូនមួយ )
បណ្ដាលឲ្យរងរបួសមុតខាងក្រោយខ្នងក្រោមស្លាបប្រជៀវខាងឆ្វេងប្រវែង 3 សង់ទីម៉ែត្រ
វត្ថុតាងចាប់យករួមមាន ៖កាំបិតបន្ទោះចំនួន 1
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់