បាត់ដំបងៈ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង០០នាទី នៅលើផ្លូវជាតិលេខ៥៧Bចន្លោះគីឡូលេខ៣៧ ៣៨ក្រុមទី5 ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១លើក រវាងរថយន្តនឹងរថយន្ត(បញ្រ្ចាសទិសគ្នា)បណ្តាលឲ្យស្លាប់១នាក់របួសធ្ងន់១នាក់
កើតឡើងដោយរថយន្តម៉ាកកាំម៉ារីកែច្នៃ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ញ ២៨១៧ភ ព២ ដែលបើកពីលិចទៅកើត អ្នកបើកបរឈ្មោះ សេង ប៊ុនថា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(របួសធ្ងន់) អ្នករួមដំណើឈ្មោះធីម ភានិត ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា( ស្លាប់នៅក្នុងរថយន្ត)នឹងរថយន្តម៉ាក សំាយ៉ុង១៥កៅអីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AY 5207( បើកពីកើតទៅលិច )អ្នកបើកបររត់គេចបាត់
មូលហេតុរថយន្តកាំម៉ារីកែច្នៃមិនប្រកាន់ស្តាំខូចខាតរថយន្តទាំង២គ្រឿង៕
មតិយោបល់