ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសអ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួងនឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេសផងដែរ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ
២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន
៣. ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស។
ដើម្បីចូលរួមសិក្ខាសាលាអនឡាញនេះ សូមអញ្ជើញចុះឈ្មោះតាមរយៈតំណភ្ជាប់ mptc.gov.kh/go/event12 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍-Ministry of Post and Telecommunications” ឬតេឡេក្រាម

មតិយោបល់