ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលដោយមិនទាន់ដឹងមូលហេតុ

សៀមរាប: ករណីអត្តឃាតដែលនារីវ័យក្មេងម្នាក់បានចង​​.ក សំលាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំនុចក្រុមទី១ ភូមិស្វាយដង្គំ សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សាកសពជនរងគ្រោះឈ្មោះ គង់ ចិន្រ្តា ភេទ ស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុ ។
ក្រោយពីការពិនិត្យសាកសពឃើញថាមានស្នាមរឹតត្រង់.ក ដោយចងនឹងកន្សែង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីដែល ពាក់ព័ន្ធនិងបទល្មើសអ្វីឡើយ ។ ចំណែកមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេសមត្ថកិច្ចកំពុងស្រាវជ្រាវ។
បច្ចុប្បន្ន សាកសពត្រួវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់