ភ្នំពេញៈ សាលាខណ្ឌសែនសុខបានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការដឹកនាំ ក្រោមអធិបតីភាពលោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលប្រមាណ៦០នាក់ផងនាព្រឹកថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះដែរ លោក ប៉ឹល កុសល បានផ្តាំផ្ញើដល់មន្ត្រីវគ្គបណ្តុះបណ្តាល ដែលចូលរួមវគ្គសិក្សាព្រឹកនេះ ឲ្យយកចិត្តទុកដាក់ តម្រូវឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សជាការចាំបាច់ និងលើកកម្ពស់សមត្ថភាពបុគ្គលិក និងត្រូវបំពេញ ដើម្បីរកចំណុចខ្លាំងនិខ្សោយផ្នែកជំនាញ។
ការបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការដឹកនាំ ព្រឹកនេះគឺមានខ្លឹមសារដូចខាងក្រោម៖ ១.ការប៉ាន់ប្រមាណអំពីសក្កានុពលនៃការដឹកនាំ ២.និយមន័យ (និយមន័យនៃការដឹកនាំ និងការគ្រប់គ្រង) ៣.តួនាទីរបស់អ្នកដឹកនាំ និងអ្នកគ្រប់គ្រង ៤.លក្ខណៈរបស់អ្នកដឹកនាំល្អ ៥.កត្តាសំខាន់ៗ ដែលនិងជួយបុគ្គលម្នាក់ៗឲ្យសម្រេចបាននូវលក្ខណៈនៃការដឹកនាំល្អ ៦.សមត្ថភាពនៃការដឹកនាំ និងការគ្រប់គ្រង ៧. ការកសាងទំនុកចិត្តខ្លួនឯង ៨.អំណាចនៃការដឹកនាំ ។
ក្រោយពីទទួលបាននូវវគ្គបណ្តុះបណ្តាលតម្រង់ទិសខាងលើនេះមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនឹងយកចំនេះដឹង ដែលទទួលបានពីវគ្គនេះទៅអនុវត្តការងារឲ្យមានតម្លាភាពចំពោះក្រុមសម្រាប់យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព៕
មតិយោបល់