ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ បានសម្រេចតែរត់មិនរួច ដោយសារម្ចាស់ឃើញទាន់បង្កការភ្ញាក់ផ្អើល ព័ទ្ធចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៦នៅចំណុចខ្នងប្រឡាយភូមិទួលសំពៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ។
ប្រភឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពកាច់សោ.ក ម៉ូតូមាន ឈ្មោះ ពេជ្រ ដារ័ត្ន អាយុ១៨ឆ្នាំមុខ
របរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិថ្មីឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ដើមបណ្តឹងជាម្ចាស់ម៉ូតូមានឈ្មោះ ណែម ចាន់ស៊ឹម ភេទប្រុសអាយុ ៣៨ឆ្នាំមុខរបរដាំឈូកស្នាក់នៅ ភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បើតាមសម្តីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បាន ចតម៉ូតូមួយគ្រឿងទុកចោល ម៉ាក សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BU-6406 ដោយចតចោលនៅលើខ្នងទំនប់ ហើយរូបគាត់ជាប់រវល់ចុះដាំឈូកក្នុងបឹងស្រាប់តែលេចមុខជនសង្ស័យខាងលើមកធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូបម្រុងជិះចេញ ត្រូវគាត់ឃើញទាន់ស្រែឆោរឡោផ្អើលប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយដេញព័ទ្ធចាប់បានភ្លាមៗស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ។ បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យឆែកឆេរក្នុងកាបូបស្ពាយរកឃើញសម្ភារៈសម្រាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូមួយឈុត និងដកហូតម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងបានមកវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសាកសួរនៅប៉ុស្តិ៍គោករការបន្តបញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការតាមនិតិវិធី៕
មតិយោបល់