កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ព្រមទាំងបាន រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ១ស្ថិតផ្លូវបំបែកសួនកង្រី ប្រើប្រាស់កម្លាំងរួមចំនួន ១០នាក់ ត្រួតពិនិត្យលើមធ្យោបាយឆ្លងកាត់ដោយម៉ូតូចំនួន ២៧គ្រឿង។
លទ្ធផលរកឃើញ៖
– អ្នកបើកបរម៉ូតូមិនពាក់មួកចំនួន ២៤នាក់។
– ម៉ូតូគ្មានកញ្ចក់ចំនួន ២គ្រឿង។
– ម៉ូតូគ្មានស្លាកលេខចំនួន ១គ្រឿង។
ផាកពិន័យសរុប ២៧ប័ណ្ណ
ឃាត់ខ្លួនអ្នកបើកបរម៉ូតូម្នាក់ ដោយធ្វើតេស្ត(ទឹកនោម)មានផ្ទុកសារធាតុញៀន ឈ្មោះ ស្រ៊ន ចាន់ធុន ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងដកហូត៖ ម៉ូតូ ១គ្រឿង ទូរស័ព្ទ ១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី ៕
មតិយោបល់