ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងមនុស្សឃាត

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយ កម្លាំងព្រហ្មទណ្ឌខេត្តសៀមរាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េត ប្រឹមប្រិយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ អញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យនៅស្រុកក្រឡាញ់រួច សមត្ថកិច្ចខេត្តសៀមរាប បានប្រគល់ជនសង្ស័យទៅកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់