ផ្ទះ ព័ត៌មានជាតិ Update៖ ក្នុង...

Update៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្សច្រើននាក់ នៅខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង១៨ និង១០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្កដោយរថយន្តទេសចរណ៍ម៉ាក Ford មួយគ្រឿងបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្សចំនួន ៣នាក់ និងរងរបួសធ្ងន់ ស្រាលមួយចំនួន ផ្លូវជាតិលេខ៤១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្នកបើកបរឈ្មោះ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់)អ្នករួមដំណើរចំនួន ២នាក់៖ ១/ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ ២៣ឆ្នាំ(ស្លាប់) និង២/ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់) នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី។
អ្នកបើកបររថយន្តFordមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។

ដំណើររឿង៖ រថយន្ដ ១គ្រឿងម៉ាក Ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-1161 មកដល់ចំណុចខាងលើបានបុកម៉ូតូចំនួន ២គ្រឿងម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-8356 ចំណែក១គ្រឿងទៀតម៉ាក ធូដេ ពាក់ស្លាកលេខ កំពង់ស្ពឺ1K-3898 រុញទៅផ្ទុបជាមួយរថយន្ដ១គ្រឿងទៀតប្រភេទកូរ៉េ ពណ៌ខៀវ ដឹកកម្មករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ ៤០ឆ្នាំ ស្ថិតភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី បណ្ដាលឲ្យរងរបួស កម្មករកម្មការិនី ធ្ងន់ស្រាល៦នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

«សូមបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីទៅធ្វើបុណ្យជួបជុំគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ»៕


Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.