ព័ត៌មានជាតិ

ព្រឹកមិញ! រថយន្តផ្ដាច់ជីវិតសិស្សវិទ្យាល័យអូរតា នៅខេត្តកណ្ដាល

កណ្ដាល: កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវលេខ០៨ ចន្លោះគីឡូម៉ែត្រ៤១-៤២ ត្រង់ចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

រថយន្តបង្កម៉ាក Hyundia ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-2061 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឃុំមិនស្គាល់ នៅខេត្តព្រៃវែង ក្រោយពេលកើតហេតុ រត់គេចខ្លួនបាត់។

រថយន្តខាងលើជារបស់ឈ្មោះ ភី សោភា ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិចាំនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានធ្វើដំណើរពីកើតទៅលិច រួមដំណើរដោយឈ្មោះ ភី សោភា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។

មកដល់ចំណុចខាងលើ រថយន្តបានបើកវ៉ាជែង ប៉ះដៃចង្កូតម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌កណ្ដុរប្រម៉េះ C110 ពាក់ស្លាកលេខភ្នំពេញ 1GX-8333 បើកបរដោយឈ្មោះ មិះ ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ (មិនពាក់មួកសុវត្តិភាព) ធ្វើដំណើរពីកើតទៅលិច ស្របទិសគ្នា
ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ ញ៉ាត កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ សិស្សវិទ្យាល័យអូរតា ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។

កើតហេតុភ្លាមៗ សមត្ថកិច្ច បានចុះធ្វើការវាស់វែង រួចប្រគល់សពជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សារទុកនៅអធិការនគរស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់