ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅលើស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឌុក ឧត្តម មានស្រុកកំណើត ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជិះម៉ូតូហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-1905។ ដោយទ្បែករថយន្តមិនចាំម៉ាក បន្ទាប់ពីបង្កគ្រោះថ្នាក់រួច បានបើកគេចខ្លួនភ្លាមៗផងដែរ។
មកទល់ពេលនេះ សមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅ ប្រកាសតាមរយៈសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយរកសាច់ញាតិសព មកទទួលសពទៅធ្វើបុណ្យផង៕
មតិយោបល់