ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរថយន្តលុចស៊ីសមួយគ្រឿង ជាប់ហ្គាបុករថយន្ត ម៉ូតូ PassApp សរុប ៥គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធ័ម ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៩ កែង១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក លុចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-6474 បើកបរដោយបុរសម្នាក់អាយុប្រហែល ៣០ឆ្នាំ។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កបើកមកពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើជាផ្លូវបំបែក ស្រាប់តែបុកម៉ូតូមួយគ្រឿងអូសជាង ២០ម៉ែត្រ (ម៉ូតូជនរងគ្រោះដែលស្លាប់) រួចបន្តបុករថយន្តលុចស៊ីសRX400 ម៉ូតូស៊ូមើរ ម៉ូតូស្កុតពី PassApp បណ្ដាលឲ្យមនុស្សរងរបួសស្រាល ៥នាក់។
ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់