សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបប្រកាសជូនដំណឹង អំពីការធ្វើដំណើរតាមរថយន្តក្រុង (City Bus) ដោយឥតបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយដោយផ្អែកលើលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាប ជូន សារធារណ ជន ថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) និងតាមកាណូតសាធារណៈ(Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ។
តាមខ្លឹមសារនៃលិខិតបានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
មតិយោបល់