ព័ត៌មានជាតិ

រថយន្តហ៊ីលុចវ៉ាជែង ក្រឡាប់របួសធ្ងន់យោធា២នាក់ នៅស្រុកគងពិសី!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាក ហ៊ីលុច​ស៊ីរ៉ែន បានវ៉ាជែងនិងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់យោធា២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ១៧-១៨ នៅក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់