ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ៣ ចុះកាយសំរាមក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤

ភ្នំពេញ: នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គណ:បញ្ជាឯកភាពសង្កាត់ចោមចៅទី៣ ចុះកាយប្រមូលសំរាម នៅក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានក្រុមប្រឹក្សាសាលាសង្កាត់ មេភូមិ ប្រជាការពារនៅ ត្រង់ចំណុចប្រឡាយ អមផ្លូវជាតិ លេខ៤ ដើម្បីសម្រួលមុខផ្លូវទឹកហូរ និង សម្អាតបរិស្ថាន ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។

អណ្តូងលូ ប្រឡាយមេ ត្រង់ចំណុចខាងលើ ពុំមានគម្រប ងាយនឹងសំរាម ហើរ ប៉ើង ធ្លាក់ចូល ហើយម្យ៉ាងវិញទៀត បើមានភ្លៀងធ្លាក់វិញ ធ្វើឲ្យសំរាម ហូរធ្លាក់តាមទឹក ប្រមូលផ្តុំកកកុញពេញប្រឡាយ ជាហេតុងាយប្រឈមនឹងកកស្ទះមុខទឹកហូរ ទើបនៅ រសៀលនេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកចៅសង្កាត់ និង មន្ត្រីសាលាសង្កាត់ ឆ្លៀតពេល ចុះកាយ បារ ស្រង់សំរាម ទាំងនោះចេញពីប្រឡាយ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សំរាម ចង ច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា៕

មតិយោបល់