ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយករណីកាប់បណ្តាលអោយជនរងគ្រោះដាច់កដៃ នៅខេត្តពោធិ៍សាត់…

ពោធិ៍សាត់:ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ ក្រោមការបញ្ជាដឹកនាំផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង ជាក់ស្ដែងរសៀលថ្ងៃអង្គារទី០៥ ខែកញ្ញាឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចយើងធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកា-ប់ទៅលើជនរងគ្រោះរហូតដា-ច់-កដៃ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិតាកុយ សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបង្ករឡើងដោយជនសង្ស័យ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាព បាញ់គ្រាប់ជំពាម និងកា-ប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឲ្យដា-ច់ក-ដៃ ខាងឆ្វេងតែម្តង ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់៕

មតិយោបល់