ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសមនុស្ស ៤នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នាវេលាម៉ោង ១០និង១៥នាទីព្រឹកថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូលេខ១៥៥-១៥៦ សិ្ថតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្ត

រថយន្តម៉ាក SANG YONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-3024 ធើ្វចរាចរណ៍ពីលិចទៅកើត បើកបរដោយឈោ្មះ ខៃ ប៊ុនធឿន អាយុ៣៩ ឆ្នាំភេទប្រុស ជនជាតិខែ្មរ នៅភូមិកន្សោមអក ឃុំព្រៃខា្ល ស្រុកកោះអណែ្តត ខេត្តតាកែវ (មិនរងរបួស) បានផ្ទុះកង់មុខខាងឆេ្វង ក៏រេចង្កូតទៅឆេ្វង ត្រូវរថយន្ត FUSO បុកចំពីមុខផែ្នកចំហៀងខាងស្ដាំ បណ្តាលឲ្យរងរបួស និងស្លាប់មនុស្សចំនួន០៤នាក់ ក្នុងនោះស្លាប់នៅកន្លែងកើតហេតុម្នាក់ស្រី រងរបួសធ្ងន់ ៣នាក់ (ប្រុស) ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ជនរងគ្រោះ៖
១ – ឈោ្មះ ស៊ុន ជៀន អាយុ៣៦ឆាំ្ន ភេទស្រី ជនជាតិខែ្មរ ប្រពន្ធអ្នកបើកបររថយន្ត ស្លាប់ ។
២- ឈ្មោះ ម៉ន ភេទប្រុស ខែ្មរ លំនៅដូចអ្នកបើកបរខាងលើ (របួសធ្ងន់) ។
៣- ឈោ្មះ ឈួន រដ្ឋា អាយុ ១៥ឆ្នាំ ភេទប្រុស ខែ្មរ លំនៅដូចខាងលើ (របួសធ្ងន់)។
៤- ឈ្មោះ ឈួន ទិត្យ អាយុ៣៤ ឆ្នាំភេទប្រុស ខែ្មរ លំនៅដូចខាងលើ (របួសធ្ងន់) ។ ជនរងគ្រោះទាំង០៤នាក់ រួមដំណើរជាមួយរថយន្ត SANG. YONG ។

ចំណែករថយន្តធំ ម៉ាក FUSO ពាក់ស្លាកលេខចង្កូតស្ដាំ BB ០២១៥ ពណ៌ទឹកប្រាក់ ធើ្វចរាចរណ៍ពីកើតទៅលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះត្រួតពិនិត្យ និងវាស់វែងចប់សព្វគ្រប់ ហើយបានយករថយន្តទាំង០២គ្រឿងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់