ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាល: ជនសង្ស័យម្នាក់ ត្រូវម្ចាស់របស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួចម៉ូតូ ហើយរត់គេចខ្លួនបាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នាវេលាម៉ោង១៥ និង១០នាទី ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស៊ីម ផេងហុង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហែល សុខហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល។

សម្ភារ:បាត់បង់៖ ម៉ូតូ ១គ្រឿងម៉ាក Honda wave សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ វត្ថុតាងដកហូតបាន៖ ម៉ូតូ ១គ្រឿងម៉ាក HONDA Wave សេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ (របស់ជនរងគ្រោះ) ។

ដំណើររឿង៖ នៅវេលាកើតហេតុខាងលើ ជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ ដោយមិនបានដកកូនសោចេញ ហើយជិះគេចខ្លួនបាត់ទៅ។ មកដល់ថ្ងៃទី១៩ ខែ/ឆ្នាំដដែល ម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះ ធ្វើការស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធ
GPS ដែលបំពាក់ជាប់នឹងម៉ូតូ រហូតដល់ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ/ឃុំខាងលើ ក៏ឃើញជនសង្ស័យ និងម៉ូតូនៅទីនោះ ព្រមទាំងរាយការណ៍ ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់