កណ្ដាលៈ ករណីហិង្សាក្នុងគ្រួសារកើតហេតុថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង២០នាទី ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស្រ៊ិន ស្រ៊ី ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ (ម្តាយ) ។
ជនសង្ស័យចំនួនឈ្មោះ អ៊ិន ម៉េងហ៊ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុ (កូន) ។
វត្ថុតាងចាប់យករួមមាន៖ កាំបិតផ្គាក់ ចំនួន ០១ ។
សភាពរឿងហេតុ៖ រយៈកាលកន្លងមកជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីនិងគ្នា ពីបញ្ហាដែលជនសង្ស័យ សុំឲ្យម្ដាយរកប្រពន្ធឲ្យ និងទិញម៉ូតូ អោយខ្លួនជិះ តែម្ដាយពុំមានប្រាក់ ទើបបានជាឈ្លោះប្រកែកគ្នាជាញឹកញាប់ ។
លុះនៅពេលវេលាកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស ស្រវឹងជោគជាំ ពេលមកដល់ផ្ទះវិញ ខឹងម្ដាយស្ដីបន្ទោស ក៏រករឿងឡូឡាដាក់ម្ដាយ និងបានទាញយកកាំបិត ផ្គាក់ដេញកាប់ម្ដាយតែពុំត្រូវ ក្រោយមកជនរងគ្រោះជាម្ដាយ បានប្ដឹងនគរបាលប៉ុស្ដិ៍ពោធិចុះជួយអន្តរាគមន៍តែម្ដង។
ក្រោយមកនគរបាលប៉ុស្តិ៍ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រើអំពើហិង្សា យកកាំបិតផ្គាក់ដេញកាប់ម្ដាយប្រាកដមែន និងមានសារធាតុញៀនក្រោយពីធ្វើការពិនិត្យទឹកនោម៕
មតិយោបល់