ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ ស្ថិតត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិត នៅគ្លីនិចឯកជនម្លិះដង្កោ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានភាគីម៉ូតូម៉ាក HONDA ZOOMER X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FV-2055 អ្នកបើកបរមានឈ្មោះ ឡាយ សំនិត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ថ្មី ឃុំ ខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ត ក្រចេះ (រងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិតនៅគ្លីនិចឯកជនម្លិះដង្កោ ។ ចំណែកភាគីរថយន្ត ពុំស្គាល់ម៉ាក និងផ្លាកលេខ (បានរត់បាត់ពីកន្លែងកើតហេតុ) ចំណែកអ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។

បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការស្រាវជ្រាវបន្ត ។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់