ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: លោក ប៉ាវ ស៊ីណា មកដល់តុលាការ ហើយដើម្បីឆ្លើយបំភ្លឺរឿងក្លែងលិខិត និងផ្ដល់ព័ត៌មានមិនពិត

ភ្នំពេញៈ នៅម៉ោង៩ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក ប៉ាវ សីុណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំង ក្លែងលិខិត និងផ្ដល់ពត៌មានមិនពិត។

នៅមុនពេលចូលទៅបំភ្លឺមុខលោក ខាំ សុផារី តំណាងអយ្យការ លោកប៉ាវ ស៊ីណា ក៏បានធ្វើសន្និសិតកាសែតផងដែរ។ លោកបានថ្លែងថា លោកពិតជាបានវាយអត្ថបទខុសអក្ខាវិរុទ្ធបន្តិចបន្តួចមែន ប៉ុន្តែតំណាងបានចោទប្រកាន់លោកថា បានក្លែងលិខិត និងផ្ដល់ពត៌មានមិនពិត៕

photo_2016-04-21_09-05-34 photo_2016-04-21_09-05-33

មតិយោបល់