ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាលៈ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង ០០នាទីយប់ ចំណុចលើស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ដំណើររឿង៖ បង្កឡើងដោយម៉ូតូម៉ាក Hyundai ពណ៌ស ប្រភេទដឹកទំនិញធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-3190 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ខូចឈប់ចតលើស្ពាន លុះមកដល់ ចំណុចកើតហេតុខាងលើ ក៏មានមួយម៉ូតូ០១គ្រឿងបុកពីក្រោយម៉ាក HONDA ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH- 0977 បើកបរដោយឈ្មោះ ចាន់ថន តារា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីលិចទៅកើត (ស្លាប់កន្លែងកើតហេតុ) ។
+អ្នករួមដំណើរ គ្មាន
– ខូចខាតសម្ភារៈ ២គ្រឿង (ម៉ូតូ០១គ្រឿងធ្ងន់)-(រថយន្ត១គ្រឿងស្រាល)។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់បានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែងដកហូតសម្ភារៈទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ចំពោះសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

សភាពនៅរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានអ្នកបើកបររថយន្តខាងលើ ពេលបើកបរមកដល់ចំណុចកើតហេតុ បានខូចលើស្ពានដោយមិនបានដាក់ភ្លើងសញ្ញា បណ្តាលជនរងគ្រោះបើកបរក្នុងទិសដៅស្របគ្នាមកបុកគូតពីក្រោយ (ស្លាប់កន្លែងកើតហេតុ)។

មូលហេតុ៖ អ្នកបើកបររថយន្ត ខាងលើធ្វេសប្រហេស និងខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់